ប្រាសាទអង្គរវត្ត
| អង្គរវត្ត | |
|---|---|
| កូអរដោនេ: | 13°24′45″N 103°52′0″E |
| ឈ្មោះ | |
| ឈ្មោះផ្សេងៗ: | អង្គរតូច |
| ឈ្មោះអសាធារណៈ: | អង្គរវត្ត |
| ទីតាំង | |
| ប្រទេស: | កម្ពុជា |
| ទីតាំង: | អង្គរ ខេត្តសៀមរាប កម្ពុជា |
| ស្ថាបត្យកម្មនិងវប្បធម៌ | |
| អាទិទេព: | វិស្ណុ |
| រចនាបថស្ថាបត្យកម្ម: | អង្គរវត្ត ទ្រាវិដ |
| ប្រវត្តិ | |
| កាលបរិច្ឆេទបង្កើតឡើង: (រចនាសម្ព័ន្ធថ្មីៗ) |
សតវត្សទី១២ |
| ស្ថាបនិក: | សូរ្យវរ្ម័នទី២/សមុទ្រគុប្តៈ |
អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទភ្នំ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយផ្អែកលើស្ថាបត្យកម្មទ្រាវិដដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុងកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។
ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ អង្គរមានន័យថា ទីក្រុង រឺ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។[២] វត្តគឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី "vatta" (वत्त)។[៣] មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។[៤]
| អង្គរ | |
|---|---|
| ឈ្មោះដែលបានចារលើបញ្ជីកេរដំណែលពិភពលោក | |
| ប្រទេស | កម្ពុជា |
| ប្រភេទ | វប្បធម៌ |
| លក្ខខណ្ឌ | I II III IV |
| ឯកសារយោង | 668 |
| តំបន់យូណេស្កូ | អាស៊ី និង ប៉ាស៊ីហ៊្វិក |
| ប្រវត្តិចារឹក | |
| ចារឹក | ១៩៩២ (សម័យប្រជុំទី១៦) |